ក្លឹប Real Madrid សម្លឹងមើលកីឡាកររបស់ Bayer Leverkusen 3 រូបនេះ

 

នេះបើយផោងតាម SPORT រាយការណ៍ថាក្លឹប Real Madrid ក៏ចាប់អារម្មណ៍លើកីឡាករបីនាក់របស់ Bayer Leverkusen ផងដែរ ហើយនិងពួកគេគឺ Jeremie Frimpong, Victor Boniface និង Florian Wirtz ។

Jeremie Frimpong គឺជាខ្សែការពារស្តាំ ឬខ្សែការពារស្លាបដ៏គួរឱ្យរំភើបបំផុតនៅអឺរ៉ុបទាំងអស់នាពេលនេះ និង គាត់ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការចាកចេញនៅរដូវក្តៅនេះ ហើយវាជារឿងគួរឱ្យភ្ញាក់ផ្អើលដែលគាត់នៅតែនៅ Bayer Leverkusen និង កន្លងមក Real Madrid ក៏ធ្លាប់ទាក់ទងជាមួយគាត់ដែរ។

ម្យ៉ាងវិញទៀត Boniface គឺជាហេតុផលដ៏ធំបំផុតមួយនៅពីក្រោយភាពជោគជ័យរបស់ Bayer Leverkusen ក្នុងរដូវកាលនេះ ហើយ នៅអាយុ 22 ឆ្នាំគាត់នឹងក្លាយជាដំណោះស្រាយរយៈពេលវែង។

ទេពកោសល្យដ៏ធំបំផុតក្នុងចំណោមអ្នកទាំងបីត្រូវបានគេជឿថាជា Wirtz និង គាត់កំពុងត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្រុមល្អបំផុតមួយចំនួននៅអឺរ៉ុប ហើយវាអាចនឹងត្រូវចំណាយប្រាក់ 100 លានអឺរ៉ូដើម្បីចុះហត្ថលេខាលើគាត់។អានពត៌មានប្រចាំថ្ងៃ

Comments