ព្រំ សំណាង ឆ្លើយតបទៅ Dave Leduc ចំៗក្រោយរូបគេពាក់អាវដែលមានរូបខ្លួន
កីឡាករអធិរាជកន្ត្រៃមាសជង្គង់ទិព្វ បានចេញមុខឆ្លើយតបទៅកាន់កីឡាករភូមា Dave Leduc វិញហើយបន្ទាប់ពីរូបគេពាក់អាវដែលមានរូបរបស់ខ្លួន ។ កីឡាករស្តេចឌឺភូមា Dave Leduc បានធ្វើដំណើរមកដល់ប្រទេសកម្ពុជាហើយកាលពីវេលាម៉ោង 9 ព្រឹកនៅថ្ងៃទី 14 ខែមិនា ថ្មីៗនេះ ។ ដោយមុននឹងការធ្វើដំណើរមកដល់ប្រទេសកម្ពុជារូបគេក៏បានបង្ហោះសារមួយផងដែរថា “កំពុងឡើងយន្តហោះមកកម្ពុជា។ ខ្ញុំនឹងជួបអ្នកគាំទ្រខ្មែរឆាប់ៗនេះ” ។
ជាក់ស្តែងរូបគេបានហោះមកដល់ប្រទេសកម្ពុជាហើយ ប៉ុន្តែអ្វីដែលធ្វើអោយអ្នកគាំទ្រមានការភ្ញាក់ផ្អើលនោះគឺអាវរបស់គេតែម្តង ដោយរូបគេបានពាក់អាវដែលមានសុទ្ធតែរូប ព្រំ សំណាង ដែលអ្នកទាំងពីរបានប៉ះគ្នាកាលពីថ្ងៃទី 5 ខែវិច្ឆកា ឆ្នាំ 2023 កន្លងទៅនេះ ។ ការពាក់អាវរបស់ Dave Leduc បានធ្វើអោយអ្នកគាំទ្រគុនខ្មែរ ក៏ដូចជាអ្នកគាំទ្រ ព្រំ សំណាង មានការមិនពេញចិត្តជាខ្លាំងចំពោះទង្វើរបស់គេ ។ ចំពោះ ព្រំ សំណាង រូបគាត់មិនបានបង្ហាញការមិនពេញចិត្តឬខឹងសម្បារទៅកាន់ Dave Leduc ឡើយ ពោលគឺមានតែសប្បាយចិត្តព្រោះគាត់គិតថា Dave Leduc បានទុកគាត់គឺជា Idol ដោយគាត់បាននិយាយថា
អត់អីទេ បើគាត់ដាក់រូបយើងដូចជាល្អវិញ បើឪពុកម្តាយគាត់ គាត់អត់ដាក់ផង គាត់មកដាក់រូបយើង មានន័យថាគាត់ស្រឡាញ់យើងខ្លាំង ។ ខ្ញុំកាន់តែសប្បាយចិត្ត ដោយសារប្រហែលយើងល្បី បានគាត់ស្រឡាញ់យើងខ្លាំង” ។ គួរអោយដឹងផងដែរថា Dave Leduc មានគម្រោងក្នុងការមករស់នៅក្នុងប្រទេសកម្ពុជា ដើម្បីបើកក្លឹបប្រដាល់ក៏ដូចជាក្លឹបហាត់ប្រាណនៅក្នុងទីក្រុងភ្នំពេញ លើសពីនោះកំណើតកូនប្រុសទីពីររបស់គេក៏គម្រោងនឹងសម្រាលនៅទីក្រុងភ្នំពេញផងដែរ នោះមានន័យថាកូនប្រុសទីពីររបស់គេនឹងមានស្រុកកំណើតនៅប្រទេសកម្ពុជា ។ ព័ត៌មានកីឡាថ្មីៗប្រចាំថ្ងៃ

Comments
Post a Comment