អ្នកចាំទី Real Madrid នៅមិនទាន់យល់ព្រមលើកិច្ចសន្យាថ្មីដែលបន្ដដល់ឆ្នាំ 2029
អ្នកចាំទី Andriy Lunin របស់ក្រុម Real Madrid នៅតែអាចចាកចេញក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាកររដូវក្តៅបច្ចុប្បន្ន។
បើយោងតាម Cadena COPE ថាក្លឹបបានផ្តល់កិច្ចសន្យាដល់ Lunin រហូតដល់រដូវក្តៅឆ្នាំ 2029 ប៉ុន្តែគាត់មិនទាន់យល់ព្រមនៅឡើយទេ។ អ្នកចាំទីវ័យ 25 ឆ្នាំរូបនេះមិនច្បាស់អំពីការបន្តនៅ Real Madrid។Barcelona គ្រោងផ្ទេរ Ansu Fati ទៅ Leverkusen ដើម្បីការចុះហត្ថលេខា Frimpong
ទំនាក់ទំនងរវាង Lunin និងក្លឹបនៅតែមានភាពតានតឹងដោយសារគ្រូបង្វឹកអ៊ីតាលីជឿជាក់លើ Thibaut Courtois ។ Lunin មិនសប្បាយចិត្តដែល Ancelotti ពឹងផ្អែកលើកីឡាករបែលហ្ស៊ិកក្នុងវគ្គផ្តាច់ព្រ័ត្រនៃរដូវកាលនេះ បើទោះបីជាកីឡាករអ៊ុយក្រែនរូបនេះបំពេញបានជោគជ័យសម្រាប់រដូវកាលភាគច្រើន ខណៈដែល Courtois កំពុងជាសះស្បើយពីរបួសក៏ដោយ។
បើយោងតាមប្រភពបានឱ្យដឹងថា Lunin មានជម្រើសអាជីពដែលរកកម្រៃជាច្រើន ដោយ Arsenal គឺជាក្លឹបមួយក្នុងចំណោមក្លឹបដែលចាប់អារម្មណ៍។ ក្នុងរដូវកាលកន្លងទៅ Lunin លេងបាន ៣១ ប្រកួតឲ្យ Real Madrid ដោយស៊ុតបាល់បាន ៣២ គ្រាប់ និងរក្សា Clean Sheet ១២ ដង។
រដូវក្តៅនេះ Lunin នឹងលេងក្នុង Euro 2024 ជាមួយក្រុមជម្រើសជាតិអ៊ុយក្រែន ដែលស្ថិតក្នុងពូលជាមួយបែលហ្ស៊ិក រូម៉ានី និងស្លូវ៉ាគី។

Comments
Post a Comment